ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ឯកឧត្តមកិត្តិនីតិកោសលបណ្ដិត ងួន ញុិល អនុប្រធានទី១ នៃរដ្ធសភា

(កំពង់ចាម) ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកជំទាវ មានសេចក្តីរន្ធត់តក់ស្លុតនិងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣៦ នាទី ព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំមានការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជាសហការីដ៏ល្អមួយរូប ពោរពេញដោយសមត្ថភាព និងគុណធម៌ ។

មរណភាពរបស់ឯកឧត្តម ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប របស់រដ្ឋសភា ក៏ដូចជាប្រទេសជាតិទាំងមូល និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពង់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើប្រទេសជាតិ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ។

យើងខ្ញុំ សូមបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានយោនយោគទៅកាន់ទីស្ថានបរមសុខកុំបី ឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។