ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមប្រារព្ធពិធីវេរអង្គកឋិនទានមហាសាមគ្គី និងឆ្លងបុណ្យអង្គកឋិន ដែលប្រារព្ធធ្វើឡើងនៅវត្ត ខេមវន័ បឹងស្នាយ ក្រុង កំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ/មន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្ត រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមប្រារព្ធពិធីវេរអង្គកឋិនទានមហាសាមគ្គី និងឆ្លងបុណ្យអង្គកឋិន ដែលប្រារព្ធធ្វើឡើងនៅវត្ត ខេមវន័ បឹងស្នាយ ក្រុង កំពង់ចាម ។

គូរបញ្ជាក់ថា: បច្ច័យដែលប្រមូលបានក្នុងអង្គកឋិនទានខាងលើមានចំនួនសរុប: ៧២.៩៤១ ដុល្លារ រួមនិងត្រៃយ៍ធំ០២ -លៀង ១០ -សាដក់ ៨៨ និងទេយ្យវត្ថុមួយចំនួនទៀត ។

ក្នុងនោះរដ្ឋបាលខេត្តបានប្រគេនព្រះសង្ឃចំនួន៣ វត្តក្នុងក្រុងកំពង់ចាម រួមមាន: វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល,វត្តសុទស្សនារាម ជ្រោយថ្ម ចំនួន ១០លានរៀល, វត្តជោតនារាម បឹងកុកចំនួន ១០លានរៀល សរុប: ៣០លានរៀល ។ ដូចនេះបច្ច័យដែលបានប្រគេនព្រះសង្ឃ វត្តខេមវ័ន ហៅវត្ត (បឹងស្នាយ) សរុបចំនួន ៦៥.៦២៣ ដុល្លារ ។ ចៅ វង្ស

សូមអនុមោទនាបុណ្យអង្គកឋិនទាន🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។