ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានផ្តល់​ការណែនាំ​ដល់​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​និ​យក​ម្ម និង សំណង់​បន្ត​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ការងារ​សំខាន់ៗ​ចំនួន​៣

(ភ្នំពេញ) ​សម្តេច​តេ​ជោ​ហ៊ុន សែន បានធ្វើ​ការណែនាំ​បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​អគារ​ទីស្តីការ​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នា​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា ២០២១ ។​

​ការងារ​សំខាន់​ទាំង​៣ រួមមាន​៖

​ទី​១. បន្ត​ការខិតខំ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​១០០ ភាគរយ ដើម្បី​ធានា​នូវ​សុ​វត្តិភាព​នៃ​ការកាន់កាប់​ដីធ្លី ស​ម្រា​បើ​ការរស់នៅ ដាំ​ដុះ និង វិនិយោគ​ដើម្បី​បង្កើត​មុខរបរ បង្កើន​ប្រាក់ចំណូល រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។​

​ទី​២. ខិតខំ​ដោះស្រាយ​ជម្លោះដីធ្លី​ដែល​នៅ​សេសសល់​ឬ​កើតមាន​ដោយ​ធ្វើ​ការខិតខំ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ ដែលជា​យន្តការ​ដោះស្រាយ​បាន​រហ័ស ដោយ​មិនបាច់​ឡើងទៅ​តុលាការ ដែល​យុទ្ធសាស្ត្រ​វា​បាន​ដោះស្រាយ​ដោយ​ឈ្នះ​ឈ្នះ ។​ហើយ​ការ​ដៅ​ស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​គឺ​ត្រូវមាន​សុ​ច្ចរិតភាព​ទៅលើ ការដោះស្រាយ​បញ្ហា​។​

​ទី​៣.​ខិតខំ​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សង្គមកិច្ច ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​អ្នក​ដែល​ខ្វះ​ដីធ្លី​គឺជា​ការងារ​មួយ​ដ៏​សំខាន់​ដែល​ត្រូវធ្វើ​,​យើង​បានផ្តល់​ដី និង ផ្ទះ សម្បែង ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី ,​ដូចនេះ​ត្រូវ​បន្តធ្វើ​ទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។