ព័ត៌មានជាតិ

លោក ផាន អូន អញ្ជើញចុះសួរសុខទុក្ខសមាជិកបក្ស -សិស្សានុសិស្ស និងប្រារព្ធពិធីក្រុងពាលីសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

(កំពេញ) នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ស្រុកព្រៃឈរ បានចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សប្រជាជន ឃុំគរ ស្រុកព្រៃឈរ ។ ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភ រួមមាន:

-ឧបត្ថម្ភថវិកាសាងសង់ទីស្នាក់គណបក្សឃុំគរដំណាក់កាលទី១ ចំនួន ៥,០០០ដុល្លារ ។
-ឧបត្ថម្ភថវិការៀបចំពិធី ចំណាយថវិកាអស់ ៥០០,០០០រៀល
-ឧបត្ថម្ភក្រុមភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២៤០,០០០រៀល ។
-ឧបត្ថម្ភជូនតាអាចារ្យ និងយាយជី ចំណាយថវិកាអស់ ១៦០,០០០រៀល ។
-ឧបត្ថម្ភជូនកងកម្លាំង ចំណាយថវិកាអស់ ៤០០,០០០រៀល
-ឧបត្ថម្ភជូនក្រុមការងារឃុំ ចំណាយថវិកាអស់ ៤០០,០០០រៀល ។

បន្ទាប់មក នៅថ្ងៃទី៧ ខែឆ្នាំដដែល លោក ផាន អូន និងក្រុមការងារ អញ្ជើញចូលរួមកម្មវិធីប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា គរ ដោយជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភ រួមមាន:

-ឧបត្ថម្ភសម្ភារៈសិក្សា (កាបូបសិស្ស សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម ប្រដាប់ខួងខ្មៅដៃ១ដើម បន្ទាត់១ដើម ម៉ាស៥០ និងថវិកា៥,០០០រៀល) ។
ជូនសិស្សក្រីក្រនៅសាលាបឋមសិក្សាគរ ចំនួន ៨០រូប ចំណាយថវិកាអស់ ២,៦៤០,០០០រៀល ។
-ឧបត្ថម្ភម៉ាសជូនសាលាបឋមសិក្សា គរ ចំនួន ២,០០០ម៉ាស និងសៀវភៅអាន ចំណាយថវិកាអស់ ៣២០,០០០រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។