ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

(ភ្នំពេញ) :នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្តម បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ រមណភាពរបស់ ឯកឧត្តម គុយ ម៉ារិនឌី មិនត្រឹមជាការបាត់បង់ស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លំាងបំផុតនោះទេ តែជាការបាត់បង់នូវ ធនាធានមនុស្សដ៏ល្អមួយរូប ដែលបានលះ បង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំក្លាចនឿយហត់ជារៀងរហូតមក។
សូមបញ្ជាក់ថា៖ ឯកឧត្តម គុយ ម៉ារិនឌី បានទទួលមរណភាព នៅថ្ងៃចន្ទ ទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧:យប់ នាទីអាទ្រាត ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំ សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយ ម៉ារិនឌី បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។