ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់នូវស្រូវពូជ ចំនួន ៦៦៥តោន ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៦៥០គ្រួសារ ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ) ÷នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនពូជស្រូវចំនួន ៦៦៥តោន ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៦៥០គ្រួសារ ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក នៅក្នុងខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីអ្នកមុខអ្នកការ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងបរិវេណស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។