ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ ជាអាថ៌រួមមាន៖

(ភ្នំពេញ) :នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីវឌ្ឍនភាពការងារ ក្នុងជួរវរអន្តរាគមន៍ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ ជាអាថ៌រួមមាន៖
– ការបំពេញបេសកកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្ឌលព្យាបាលកូវីដ-១៩ ដែលខ្លួនទទួលខុសត្រូវ
– ការចេញប្រតិបត្តិការ បង្កា បង្ក្រាប បទល្មើស
– ការហ្វឹកហាត់ពង្រឹងសមត្ថភាព
– ការថែទាំមធ្យោបាយប្រើប្រាស់
– ការថែទាំអាវុធគ្រាប់
– ការត្រួតពិនិត្យសុវត្ថិភាព តាមបណ្តាឃ្លាំង ការិយាល័យ ក្នុងទីបញ្ជាការ
– ការធ្វើអនាម័យក្នុងការរស់នៅ…។ល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។