ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ យន្ត មីន បើកកិច្ចប្រជុំពិភាក្សាការងារសាងសង់ និងជួសជុលទីលានផ្នូរយុទ្ធជន ក្នុងខេត្តកោះកុង ដើម្បីរំឮកដល់វិញ្ញាណក្ខន្ធ និងដឹងគុណយុទ្ធជន ដែលបានបាត់បង់ជីវិត ដើដ្បីមាតុភូមិនិងប្រជាពលរដ្ធទាំងមូល

(កោះកុង) ÷ក្រសួងការពារជាតិ និងរដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារសាងសង់ និងជួសជុលទីលានផ្នូរយុទ្ធជន ក្នុងខេត្តកោះកុង ដើម្បីរំឮកដល់វិញ្ញាណក្ខន្ធ និងដឹងគុណយុទ្ធជនដែលបានបាត់បង់ជីវិត ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទាំមូល។
ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មការក្រុមការងារសាងសង់ទីលានផ្នូរយុទ្ធជនលើកទី១ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមេបញ្ជាការមេបញ្ជារងតំបន់ប្រតិបត្តិការសឹងរងខេត្ត អាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ គ្រប់ស្ថាប័នអង្គភាពខេត្ត ជាសមាជិកផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន គឺមានទំហំដី ៩,៥០០ជាងម៉ែត្រការ៉េ ក្នុងចំណុចសពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បន្ថែមពីក្នុងរយៈពេលនេះ ត្រូវធ្វើយ៉ាងដូចម្តេចឱ្យការសាង សង់ជួលជុលទីលានផ្នូរយុទ្ធជនឱ្យបានលឿន និងឆាប់រហ័ស។ ប៉ុន្តែការស្ថាបនា ទីនេះឡើងត្រូវធ្វើបណ្តើរ និងកៀងគររកមូនិធីសប្បុរសជនបណ្តើរ ប៉ុន្តែការសាង់សង់ជុសជុលទីលានផ្នូរយុទ្ធជនមិនឱ្យហួសពី៣ឆ្នាំនោះឡើយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារ ប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ថា ក្នុងសម័យសង្រ្គាមនាយទាហាន ពលទាហានបានលះបង់អាយុជីវិតច្រើនណាស់ ដើម្បីការពារប្រទេសជាតិឱ្យបានគង់វង្ស ដូច្នេះ ដើម្បីតបស្នង សងគុណ និងគោរពនូវវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនដ៏អង់អាចក្លាហាន ដែលហ៊ានលះបង់អាយុជីវិត។ អនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តន៍ក្រោមការចង្អុល បង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបរនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹកគុណនូប្បការៈ អតីតសពយុទ្ធជន នៃយើងផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា សម្រាប់ទីលានផ្នូរសពអតីតយុទ្ធ គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ បន្ថែមពីនេះក្រុមការងារជំនាញកំពុងកំពុងសិក្សា និងកែលម្អបន្ថែមទៀត នូវរចនាបទអង្គរបន្ថែម ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៩ មកម្ល៉េះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។