ព័ត៌មានជាតិ

សូមស្វាគម៍! ល្បែងសុីសងគ្រប់ប្រភេទនៅច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ កំពុងដាក់ដំណើរវិញហើយ!

(ត្បូងឃ្មុំ) ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅច្រកដាហៅដូង៧ដើមក្នុងមូលដ្ឋានពួកគាត់មានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀអាប៉ោង ដំណើរការយ៉ាងរលូនដោយមិនទាន់មានការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំដា និងអធិការនគរបាលស្រុកមេមត់បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ និងលោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិដា ឃុំដា ស្រុកមេមត់ ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសង្គម។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់ និងវង់បៀអាប៉ោងនោះមានអ្នកចូលរួមយ៉ាងពពាក់ពពូនដោយខ្លាចជំងឺឆ្លងកូវីដ-១៩ ទាល់តែសោះ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបែរជាសម្ងំស្ងាត់ឈឹង។ នេះហើយទើបប្រជាពលរដ្ឋសង្ស័យថា​ មានការបើកដៃពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងបៀ នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ការដំណើរការយ៉ាងសុខសាន្ត!។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អធិការនគរបាលស្រុកមេមត់ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនគិតគូរបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យទាន់ពេលវេលាឡើយ ហើយថែមទាំងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។