ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷កំពង់ផែភ្នំពេញ និងអ្នកវិនិយោគគិនចិនជ្រើសយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការដោះស្រាយដេីម្បីបញ្ចប់វិវាទដោយសន្តិភាព

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការទីស្ដីគណ:រដ្ធមន្ដ្រី និងជា ជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ធមន្ដ្រី កម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វិវាទដីធ្លីរាំរ៉ៃដែលមានរយៈកាលជាង៥ឆ្នាំមកនេះ ត្រូវបានភាគីវិនិយោគចិនឈ្មោះ Wu Mei Ming និង កំពង់ផែភ្នំពេញបានសម្រេចដោះស្រាយបញ្ចប់ជាស្ថាពរក្រៅប្រព័ន្ធតុលាការឈេរលើគោលការណ៍ឈ្នះ-ឈ្នះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១នេះ។ លទ្ធផលដ៏ល្អប្រសើរនេះគឺកើតចេញពីការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានជំរុញអោយមន្រ្តីយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ​ ដែលជាផ្នែកមួយជួយដល់ការកកស្ទះសំណុំរឿងនៅតុលាការផងដែរ។

លោក Wu Mei Ming ជាពាណិជ្ជករដែលមានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍កំពង់ផែនៅប្រទេសចិន បានមកកម្ពុជានៅឆ្នាំ២០១២តាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយគាត់បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយផែភ្នំពេញលើការពង្រីកកំពង់ផែកាលពីថ្ងៃទី ១០ មករា ឆ្នាំ២០១៤។

នៅក្នុងអំឡុងឆ្នាំ ២០១២ លោក Wu Mei Ming បានទិញដីចំនួន ៥៨ហិកតា នៅក្នុងគម្រោងពង្រីកកំពង់ផែ។ ជាអកុសល ក៏មាន សជណ លេខ ២៣ឧស ចុះថ្ងៃទី ៦ មករា ២០១៧ និរាករណ៍ចោលប័ណ្ណកម្មសិទ្ធិដីធ្លីមួយចំនួន ក្នុងនោះរួមទាំងដីលោក Wu ដែលមានប្លង់រឹងទាំងអស់។ ទន្ទឹមនោះ លោក Wu Mei Ming ក៏បានទិញដី៦ហិកតាផ្សេងទៀតនៅជិតផែភ្នំពេញ (មានប្លង់រឹង) ហើយក៏មាន វិវាទជាមួយ ភាគីផ្សេងទៀត ដែលបានប្តឹងទាមទារយកដីពីគាត់។ តាមពិតករណីនេះគឺពាក់ព័ន្ធកើតឡើងនៅប្រទេសចិន ហើយការប្តឹងផ្តល់គ្នាគួរធ្វើឡើងនៅប្រទេសចិន។ សរុបទឹកប្រាក់ដែលគាត់បានចំណាយ ទិញដីនៅកម្ពុជាអស់ប្រមាណជាង៦លានដុល្លារ។

លោក Wu Mei Ming បានព្យាយាមក្នុងការដោះស្រាយករណីនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលឡេីយ។ ទើបនៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ គាត់បានដាក់លិខិតគោរព សុំអន្ត រាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី។

ថ្ងៃនេះភាគីកំពង់ផែភ្នំពេញបានយល់ព្រមកាត់ដីចំនួន ៣៦ ហិកតានៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជូនទៅ លោក Wu Mei Ming ដើម្បីបញ្ចប់វិវាទ ដែលភាគីទាំងពីរបានផ្តិតមេដៃបញ្ចប់វិវាទទាំងស្រុងក្រោមការសម្របសម្រួលរបស់ខ្ញុំក្រៅប្រព័ន្ធតុលការឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ។

លោក Wu Mei Ming បានគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៌ជូនរូបគាត់ទោះបីប្រើពេលវេលាយូរបន្តិចក្តី។ លោក Wu សន្យាបន្តចូលរួមវិនិយោគនៅកម្ពុជា ហើយនឹងខិតខំកៀងគរអ្នកវិនិយោគទុនចិនអោយបានច្រើនមកវិនិយោគនៅកម្ពុជាថែមទៀត។

ឯកឧត្តម ដួង តារា សូមអរគុណដល់មន្រ្តីនៃកំពង់ផែភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមដោះស្រាយ បញ្ចប់វិវាទជូនពាណិជ្ជករចិនទទួលបានជោគជ័យក្រៅប្រព័ន្ធតុលាការ។ ខ្ញុំបាទសូមគោរពអរគុណ យ៉ាងជ្រាលជ្រៅបំផុតដល់​ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងតែផ្តល់នូវយុត្តិធម៌និងភាពកក់ក្តៅដល់ វិនិយោគគិនចិនក៏ដូចជាអ្នកវិនិយោគបរទេសជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។