ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈ

(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងសហការី អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈ នៅតាមទីសាធារណៈនានា ក្នុងក្រុងកំពង់ចាម ដើម្បីឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរមកលេងកម្សាន្ត បានទទួលសេវាប្រកបដោយផាសុកភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។