ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈា ពេញ ដែលបានទទួលមរណភាពកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី២៤

(ភ្នំពេញ) :នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈា ពេញ ដែលបានទទួលមរណភាពកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ស្ថិតនៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

គូរបញ្ជាក់ថា ឧបាសិកា ឈា ពេញ គឺជាម្ដាយបង្កើតរបស់លោក នឹង នរិទ្ធ អនុប្រធានការិយាល័យផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម និងត្រូវជាបងថ្លៃរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។