ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំមន្ដ្រីរដ្ធបាលខណ្ខយកអំណោយចែកជូនបងប្អូនបងប្រជាពលរដ្ធរងគ្រោះដោយទឹកជំនន់

នាយប់ ថ្ងៃសុក្រ ១៤រោច ខែអស្សុជ
ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២០,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ ដើម្បីនាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ និងអំណោយពីសប្បុរសជនមួយចំនួនទៀត ប្រគល់ជូនររដ្ឋបាលរាជធានីភ្នំពេញដើម្បីរួមចំណែកឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

អំណោយដែលរដ្ឋបាលខណ្ឌ បាននឹងកំពុងធ្វើការប្រគល់ជូននៅពេលនេះរួមមានៈ ថវិកាប្រមាណជាង ៨,៤០០,០០០រៀល, អង្ករចំនួន ២០បាវ ស្មើរនឹង ១,០០០Kg, ទឹកត្រី ១០០យួរ, មី ៦៦កេសតូច, ត្រីខ ០៤កេសធំ និងកន្ទេល៤០ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។