ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចែកជូនដល់ អង្គភាពចំណុះ បញ្ជាការដ្ធានកង ទ័ពជើងគោក នឹងបណ្ដាលកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត ក្នុងខេត្តតាកែវ

(ខេត្តតាកែវ) ÷នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី​ ខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ និងបានចែកជូនដល់​ អង្គភាពចំណុះ​ បញ្ជាការដ្ឋានកងទ័ពជេីងគោក​​ នឹងបណ្តាកងកម្លាំងប្រដាប់អាវុធផ្សេងទៀតក្នុងខេត្តតាកែវ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពិធីចែកអាវរងាដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះ មហន្តរាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះផងដែរ។


ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកង កម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញ ភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។