ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បន្តដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

(បាត់ដំបង) :នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំកិច្ចប្រជុំបន្ថែមទៀត ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ដើម្បីពន្លឿនដល់ការដោះស្រាយ និងបង្រ្កាបឲ្យបានកាន់តែឆាប់រហ័ស ចំពោះបុគ្គលដែលលួចកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលមានស្រុកចំនួន៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ៕

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាលស្រុកពាក់ព័ន្ធទាំង៤ក្នុងខេត្ត លោកប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករងរដ្ឋបាលសាលាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕ដោយ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។