ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីផែនការស្តារ និងជួសជុល ផ្លូវគមនាគមន៍ និងប្រព័ន្ធលូរំដោះទឹកមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីផែនការស្តារ និងជួសជុល ផ្លូវគមនាគមន៍ និងប្រព័ន្ធលូរំដោះទឹកមួយចំនួនដែលបានទទួលរងការយាយីដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ កិច្ចប្រជុំខាងលើក៏មានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, ក្រុមហ៊ុនអ្នកទទួលការ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។