ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ÷ខេត្តបាត់ដំបង : ចុះពិនិត្យទីតាំងជាក់ស្តែង ប្រជុំដើម្បីពិនិត្យ វាយតម្លៃរួម និងដាក់ចេញនូវយន្តការដោះស្រាយ

កម្មវិធីទី២ ៖ ខេត្តបាត់ដំបង :
– ចុះពិនិត្យទីតាំងជាក់ស្តែង
– ប្រជុំដើម្បីពិនិត្យ វាយតម្លៃរួម និងដាក់ចេញនូវយន្តការដោះស្រាយ

នៅវេលាម៉ោង ១៤:៣០ រសៀលថ្ងៃដដែល ក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញចុះមកពិនិត្យទីតាំងនៃការរំលោភកាប់ទន្រ្ទានយក ដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិដំបូកបុណ្យ ឃុំអន្លុងវិល ស្រុកសង្កែ។ បន្ទាប់ពីក្រុមការងារអន្តរ ក្រសួងបានអញ្ជើញចុះទៅពិនិត្យទីតាំងជាក់ស្តែងរួចមក នៅសាលាខេត្តបាត់ដំបង វេលាម៉ោង ១៨:០០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណងពិនិត្យ វាយតម្លៃជារួម និងដាក់ចេញនូវយន្តការដោះស្រាយចំពោះមុខ និងវិធានការការពារដីព្រៃលិចទឹករបស់រដ្ឋ។

យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ៖ ក្នុងភូមិសាស្ត្រខេត្តបាត់ ដំបង តំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហត ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហត និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំ ៦០១៧ ក្នុងស្រុកទាំង៤ ក្នុងនោះមាន ៖

១- ស្រុកសង្កែ ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហត និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។

២- ស្រុកថ្មគោល ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។

៣- ស្រុកមោងឫស្សី ៖
មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។

៤- ស្រុកឯកភ្នំ ៖
មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ។

កិច្ចប្រជុំ បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស៊ីជម្រៅទាក់ទងបញ្ហាខាងលើចុងបញ្ចប់កិច្ច ប្រជុំបានសម្រេចដូចខាងក្រោម ៖

១- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹកឲ្យបានគ្រប់ចំនួនសរុប ៦០ ដែលមិនទាន់បោះ ក្នុងចំណោមបង្គោលសរុបទូទាំងខេត្តចំនួន ១១២បង្គោល។

២- ដោយឡែកយន្តការដោះស្រាយបញ្ហាជារួម គឺយកលទ្ធផលទាំង ៧ចំណុច នៃកិច្ចប្រជុំនៅខេត្តពោធិ៍សាត់កាលពីព្រឹកមិញ។ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។