ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ បងប្អូនខ្មែរដែលចង់ចូលមកកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញ

(ព្រៃវែង) សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនខ្មែរដែលចង់ចូលមកប្រទេសកម្ពុជាវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានពេញលេញជាមុនសិន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាក៏បានសម្រេចលុបចូលការហាមឃាត់កន្លងមកដែលមិនអនុញ្ញាតឱ្យប្រទេសចំនួន១០ដែលកំពុងមានហានិភ័យនៃមេរោគកូវីដប្រភេទថ្មីចូលមកទឹកដីកម្ពុជា ដោយបើកឱ្យចូលមកកម្ពុជាវិញហើយ ប៉ុន្តែគ្រាន់តែចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវជាមុនសិន។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យបន្តយកចិត្តទុកដាក់សុខភាព ដោយបន្តអនុវត្តវិធានការ៣កុំ និង៣ការពារឱ្យបានម៉ត់ចត់ ហើយក៏មិនត្រូវស្លន់ស្លារពេកដែរពីជំងឺកូវីដប្រភេទថ្មីអូម៉េក្រុងដែរ ពីព្រោះពុំទាន់មានអ្នកស្លាប់ដោយសារមេរោគប្រភេទថ្មីនេះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។