ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ ចូលរួមដុតបំផ្លាញចោលសាច់មាន់ខូចគុណភាព​នៅ​ទី​លានចាក់សំរាមស្រុកសង្កែ​

(ខេត្ត​បាត់ដំបង) ÷នៅរសៀលថ្ងៃសុក្រ១៣រោច ខែកត្តិក​ ឆ្នាំជូត​ ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោកឧត្តមសេនីយ៍ត្រី សាត​ គឹម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបងបានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញចោ ល ​នូវស្លាបមាន់​និងសាច់មាន់​ខូចគុណភាព​ចំនួន​ ២៤៩ កេស​ ស្មើនឹង ២,៩៨៨ គីឡូក្រាម នៅ ទី តាំងចាក់សំរាមស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ការដុតបំផ្លាញចោលស្លាបមាន់និងសាច់មាន់ខូច​គុណភាពនាពេលនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សា​លា​ដំបូងខេត្តបាត់ដំបង​ និងដោយមានការចូ​ល​រួមពីមន្រ្តីនៃមន្ទីរ​ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបា ត់ដំបង។

សូមជម្រាបជូនថា​ ស្លាបមាន់និងសាច់មាន់ខូច​គុណភាពដែលត្រូវបានដុតបំផ្លាញចោលនា​ពេលនេះ​ ត្រូវបានឈ្មួញដឹកឆ្លងកាត់ក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង​ ហេីយត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបង្រ្កាបបាន៕ លោក ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។