ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

(បាត់ដំបង)នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តមតំណាងឲ្យក្រសួងមហាផ្ទៃ លោកជំទាវតំណាងឲ្យលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្ដីរាជការដែលអញ្ជើញមកពីចូលរួមចំនួន៥ខេត្ត គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។

ការផ្សព្វផ្សាយលើបែបបទ និងនីតិវិធីការគ្រប់គ្រងលើការអនុវត្តមុខងារក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នាពេលនេះ មានមុខងារចំនួន៤ រួមមាន៖ (១)ការគ្រប់គ្រងការចុះបញ្ជី និងការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត (២)សេវាចុះបញ្ជីទោចក្រយានយន្ត (ចុះបញ្ជី ប្តូរទុតិយតា និងតតិយតាបណ្ណសម្គាល់ ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខ) (៣)សេវាចុះបញ្ជីត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត(ចុះបញ្ជីត្រីចក្រយានយន្ត ចុះបញ្ជីរ៉ឺម៉កទោចក្រយានយន្ត ប្តូរ ទុតិយតា និង តតិយតាបណ្ណសម្គាល់ត្រីចក្រយានយន្ត ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខសម្គាល់ត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត) និង (៤)ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក(ប្រគល់ ទុតិយតា និងតតិយតា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេស)៕ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។