ព័ត៌មានជាតិ

លោក ផាន អូន ចាត់ក្រុមការងារបន្តចុះជួយមូលដ្ឋានឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ

(កំពង់ចាម) :ព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក ផាន អូន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារបន្តចុះជួយដ្ឋានឃុំចំនួនបី ក្នុងស្រុកព្រៃឈរ និងបានចូលរួមលើកស្លាកគណបក្សប្រជាជនកម្ពុជា និងចុះជួបសួរសុខទុក្ខសមាជិក សមាជិកាបក្ស ព្រមទាំងបាននាំយក អាវរងា និងថវិកា របស់លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ ឧបត្ថម្ភជូនលោកតា លោកយាយ ក្រីក្រគ្មានទីពឹង សមាជិកបក្សមានគ្រួសារទទួលមរណភាព និងសមាជិកាបក្សទើបសម្រាលកូន ដោយបានឧបត្ថម្ភដូចខាងក្រោម៖

-ឧបត្ថម្ភអាវរងា ចំនួន១ និងថវិកាចំនួន ២០,០០០រៀល ជូនលោកតា លោកយាយ ទីទាល់ក្រគ្មានទីពឹង ចំនួន៥៥នាក់ ចំណាយថវិកាអស់ ២,២៤០,០០០រៀល ។
– ឧបត្ថម្ភជូនស្រ្តីឆ្លងទន្លេចំនួន ២២នាក់ ចំណាយថវិកាអស់ ២,២០០,០០០រៀល ។
-ឧបត្ថម្ភជូនគ្រួសារមានសមាជិកទទួលមរណភាព១២នាក់ ចំណាយថវិកាអស់ ១,២០០,០០០រៀល ។
-ឧបត្ថម្ភលើការតម្លើងស្លាកគណបក្សចំនួន១០ ចំណាយថវិកាអស់ ៤០០,០០០រៀល ។
-ឧបត្ថម្ភក្រុមការងារឃុំនៅមូលដ្ឋាន ចំណាយថវិកាអស់ ២៩០,០០០រៀល ។

*សរុបថវិកាចំណាយ ចំនួន ៦,៣៣០,០០០រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។