ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២១!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ៧កើតខែមិគសិរ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារប្រចាំខែធ្នូ ២០២១ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន, ឯកឧត្តម លោកជំទាវ សមាគណៈជិកអចិន្ត្រៃយ៍ និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការបក្សខេត្តជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សខេត្ត ។

កិច្ចប្រជុំផ្តោតសំខាន់អំពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណបក្សនៅថ្នាក់មូលដ្ឋាន និងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក៏ដូចជាការពង្រឹង និងពង្រីកនៃការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយដ៏ភ្លឺស្វាងរបស់គណបក្ស ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងបិនប្រសព្វប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។