ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្ត

(ព្រៃវែង) :ថ្ងៃ អាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្ត។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់កណ្តាលមកពីបណ្តារក្រសួង ស្ថាប័ននានា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

ក្នុងពិធីនេះដែរ ក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម បានអញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍បូកសរុប និងផ្តាំផ្ញើក្នុងការបោះឆ្នោតជ្រើសតាំងមេដឹកនាំឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមយុទ្ធសាស្ត្ររបស់គណបក្សអោយកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណជូនចំពោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងគណៈអធិបតីអមដំណើរទាំងអស់ ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលនេះ។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី ជាមួយឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រ​បុត្រី ជាពិសេស​ ចៅៗជាទីស្រលាញ់ និងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញា ឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៍លើគ្រប់វិស័យ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ និងចៀសផុតពីជំងឺកូវីដ​-១៩​ដ៏កាចសាហាវនេះ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។