ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ផ្តើមចេញពីកត្តាសុខសន្តិភាព បានធ្វើឱ្យតួអង្គបុគ្គល និងតួអង្គក្រុមហ៊ុនមានការរីកចម្រើន

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរំដោះប្រទេសជាតិ ចេញពីសង្គ្រាម នៅថ្ងៃ ៧មករា ១៩៧៩ គឺក្រុមហ៊ុនជីបម៉ុងមានដើមទុនរកស៊ីដំបូងមានត្រឹមមាស 2ជី តែប៉ុណ្ណោះ រហូតមកដល់ពេលនេះមានដើមទុនរាប់លានដុល្លារ។ នាឱកាសនោះ សម្តេចបានថ្លែងអំណរគុណជូនដល់ក្រុមជីបម៉ុង និងបណ្តាក្រុមហ៊ុនដទៃទៀត បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ធ្វើឱ្យមានការរីកចម្រើនដោយសារប្រទេសជាតិ មានសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។

សម្តេច បានថ្លែងបន្តថា បើនិយាយដោយក្លាហាន និងនិយាយដោយការពិតមានសច្ចៈធម៌ថា ការរីកចម្រើននេះ បានមកពីការរំដោះប្រទេសចេញពីសង្គ្រាម នាពេលនោះ គឺក្រុមហ៊ុនវិនិយោគមុនដំបូងគេបង្អស់គឺក្រុមហ៊ុនសែលកាត Cellcard និងមានបណ្តាក្រុមហ៊ុនដទៃៗទៀត បានចូលមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ រហូតដល់មានក្រុមហ៊ុនជាច្រើនសន្ធឹកសន្ធាប់ក្នុងបច្ចុប្បន្ន នេះបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យឯកជន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យរដ្ឋផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។