ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ​ឃាត់ជនជាតិ​ថៃ​២​នាក់ ​ករណី​គ្រឿងញៀន

បន្ទាយ​មាន​ជ័​យៈ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់​ដែល​លួច​ជក់​គ្រឿងញៀន​កាលពី​ម៉ោង​១​និង​០០​នាទី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០​។​

លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បាន​ជនជាតិ​ថៃ​បាន​ចំនួន​២​នាក់​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កូន​ថង់ ស្មើ ៣,៩៤​ក្រាម ឧបករណ៍ សម្រាប់​ប្រើប្រាស់ វិច​ខ្ចប់គ្រឿងញៀននិង​សម្ភារមួយចំនួន​។​គឺ​ឃាត់​នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កជាន់​ទី​៥បន្ទប់​លេខ​៥២ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​ជនសង្ស័យ​ជនជាតិ​ថៃ​មាន​៖ ១ ឈ្មោះ សុ​ត សុ​ផន​វិ​ឆា​ណាំ​ឡុង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ។​២​ឈ្មោះសាក់​កាច​ន តា​ផែ​វ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ។ទាំង​២​នាក់​ជា​ជនជាតិ ថៃ។​អ្នក​ទាំងពីរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ សំណាក់ ស្ថិត​ក្នុងភូមិ ក្បាល ស្ពាន១សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។