ព័ត៌មានជាតិ

ព្រឹកនេះ ក្រសួងសុខភិបាលបានរៀបចំម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនដាក់ក្នុងយន្ត ហោះ ពិសេសសម្រាប់យកទៅផ្ដល់ជូនរដ្ធាភិបាលនិងប្រទេសឡាវ

(ភ្នំពេញ) ÷តាមបទបញ្ជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានរៀបចំ
ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនដាក់ក្នុងយន្ត ហោះពិសេសសម្រាប់យកទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ ។

សូមជំរាបថា កាលយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូន ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់ ឯកឧត្ដម ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយ ឧបត្ថម្ភរបស់កម្ពុជាជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខារពេទ្យចំនួន១២មុខ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។