ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យមើលស្ថានភាពសណ្តាប់ធ្នាប់ជុំវិញផ្សារណាត់, ផ្សារធំបាត់ដំបង, ក្នុងក្រុងបាត់ដំបង

(បាត់ដំបង) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពសណ្តាប់ធ្នាប់ជុំវិញផ្សារណាត់(ផ្សារធំបាត់ដំបង) ក្នុងក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ មានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមទាំងអស់គ្នាដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងផ្នែកអនាម័យ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបងឲ្យកាន់តែស្រស់ស្អាត មានរបៀបរៀបរយ សាកសមនឹងទីក្រុងបេតិកភណ្ឌ ដែលអាចទាក់ទាញភ្ញៀវគ្រប់ជាតិសាស្រ្ដមកទស្សនាខេត្តបាត់ដំបង ពិសេសសាកសមទៅនឹងទីក្រុងឆ្លាត (Smart city)ផងដែរ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។