ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករ​ណី លួចយក រថយន្តធុនធំ​មួយគ្រឿងអនុវត្តតាមច្បាប់៖ (វីដេអូ)

(បាត់ដំបង) :កាលពីថ្ងៃពុធ ១១កេីត​ ខែ​មិគសិរ​ ឆ្នាំឆ្លូវត្រី​ស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​ ១៥ ខែធ្នូ​ ឆ្នាំ​២០២១​ វេ​លាម៉ោង​ ២០ និង​ ៤០ នាទី នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​វរសេ​នី​​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​ន គរបាល​ព្រហ្មទណ្ឌ​ និង​ដោ​យ​មានការសម្រប​សម្រួលលើ​នីតិវិធីពី​ ឯកឧត្តម​កែវ​ សុជាតិ​ ព្រះ​រាជ​អា​ជ្ញា​នៃ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ផង​នោះ លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹម​សុង នាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ ​ដឹក​នាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ រួមជាមួយកម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំរិតស្រាល ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​លួចយករថយន្ត ០១ករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​ចំនួន ០១នាក់​ មក​កាន់​ស្នងការដ្ឋាន ​ដេីម្បីសាកសួរស្រាវជ្រាវដែលជនជនសង្ស័យនោះ ឈ្មោះ​ ​អឿន សារិត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកសង្កែ ខេត្តបាត់ដំបង ។
-*វត្ថុតាងដកហូត​រួម​មាន​៖​
– រថយន្តធុនធំ ០១គ្រឿង ម៉ាក Hyundai ធុន​ធំ ពណ៌ស-លឿង ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 3F-1578 ។

 

សូមជម្រាបជូនថា នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២​១​ វេលាម៉ោង​០៦ និង ៤០នាទី​ នៅ​ចំណុច​ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាព ឡើងបើករថយន្តខាងលេីក្នុងខណៈជនរងគ្រោះ​ឈ្មោះ ទូច ដារ៉ា ភេទប្រុសអាយុ ២៩ ឆ្នាំមានទីលំនៅភូមិពោធ៍ស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម មកឈប់ដឹកស្រូវនៅទីនោះ។

ក្រោយកេីតហេតុជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈសេចក្តីរាយការណ៍នេះសមត្ថកិច្ចកំណត់មុខ​សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយខាងលេី​ បានសារភាពថាខ្លួនពិតជាបានលួចយករថយន្តខាងលេីមែន​ ដោយសារឃេីញសោរថយន្តនៅទី​នោះ​ស្រាប់​ ប៉ុន្តែក្រៅពីនោះចម្លេីយរបស់ជនសង័្សយហាក់មិនច្បាស់លាស់សោះអំពីគោលបំណងនៃការធ្វេីសកម្មភាពនេះ​ ហេីយពេលសមត្ថកិច្ចធ្វេីតេស្សរកសារធាតុញៀន​ ឃេីញរូបគាត់មាន(វិជ្ជមាន)សារធាតុញៀននៅក្នុងខ្លួនផង។

ទោះជាយ៉ាងនេះក្តី​ បច្ចុប្បន្នការិយាល័យជំនាញ​បានប្រគល់រថយន្ត ០១គ្រឿងខាងលើ ជូនទៅជនរងគ្រោះវិញ រីឯជនសង័្សយ​បានកសាងសំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។