ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ អគ្គរាជទូតឥណ្ឌនេសុី ប្រចាំនៅកម្ពុជា

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ខេត្តកំពង់ចាម ជា ខេត្តមួយដែលមាន សក្ដានុពល ដោយវិស័យកសិកម្ម មានការរីកចម្រើន មិនត្រឹមតែផ្គត់ផ្គង់ក្នុងប្រទេសទេ គឺមានលទ្ធភាព សម្រាប់នាំចេញ ទៅកាន់ទីផ្សារបរទេសទៀតផង ការលើកឡើង យ៉ាងដូច្នេះ ក្នុង ឱកាសជួបសំដែងការគួរសម របស់ឯកឧត្តម SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ។
ក្នុងឱកាស នោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា រដ្ឋបាលខេត្តនឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះ អ្នកវិនិយោគទុន ឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគ លើវិស័យកសិកម្ម ឬអាជីវកម្ម អ្វី មួយដែលជាការផ្តល់ផលប្រយោជន៍ល្អឲ្យគ្នាទៅវិញទៅមក ព្រោះថាការទំនាក់ទំនង ល្អរវាងប្រទេសទាំង ពីរ កម្ពុជា ឥណ្ឌូណេស៊ី មិនមែន បានកើតមានឡើង ត្រឹមពេលនេះ នោះទេ គឺតាំង ពីមុនឆ្នាំ ៩៣មកម្ល៉េះ គ្រាដែល អ៊ុនតាក់ មានវត្តមាន នៅកម្ពុជា ក្នុងនោះ កងរក្សាសន្តិភាព ឥណ្ឌូណេស៊ី ក៏មានវត្តមាន នៅកម្ពុជា ផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ទោះបី ជាប្រទេសកម្ពុជា មានព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក្នុងនោះ ក៏មាន សាសនាឥស្លាម និងសាសនាផ្សេងៗទៀត ដែរ ប៉ុន្តែកម្ពុជាមិន ដែលមានជម្លោះ រឿងសាសនាទេ ជាក់ស្ដែង កាលពីពេលកន្លងមកនេះ ជនជាតិម៉ាឡេស៊ី ៨នាក់ បានមកស្រុកកងមាស ដើម្បី ផ្សព្វផ្សាយ កិច្ចការ សាសនា ទាំងខ្លួន មានផ្ទុកជំងឺកូវីដ-១៩ ហើយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត ឲ្យធ្វើការព្យាបាលដោយមិនយកប្រាក់ កម្រៃ ទៀតផង ។
ជាមួយគ្នានោះ ឯកឧត្តម SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បាន លើកឡើងថា ថ្នាក់ដឹកនាំ ទាំងពីរ គឺសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកប្រធានាធិបតី ឥណ្ឌូណេស៊ី លោក តែងតែ ធ្វើ ការ ពិភាក្សា គ្នា ទៅវិញទៅមក ទាំង ក្នុង និង ក្រៅ ប្រទេស ដោយ បាន លេីកឡេីងថា ប្រទេស យើង ទាំងពីរ គឺគ្មានបញ្ហា នយោបាយ ដែល ធ្វើឲ្យល្អក់កករគ្នាទេ ដែល បច្ចុប្បន្ន នេះ យើង រក្សា បាននូវ ការ ទំនាក់ទំនង ល្អ វិស័យពាណិជ្ជកម្ម ការ បណ្តាក់ទុន ក៏ដូចជា វិស័យ ទេសចរណ៍ ផ្សេងៗទៀត បានយ៉ាងល្អប្រសើរ ក្នុង នោះ ក៏ បានលើកស្ទួយដល់ វិស័យអប់រំ ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។