ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ផ្តល់រថយន្តសង្គ្រោះចំនួន២គ្រឿង ដល់មន្ទីរពេទ្យខេត្តកំពង់ចាម

(កំពង់ចាម) ÷ថ្ងៃចន្ទ១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ
២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរពេទ្យខេត្តកំពង់ចាមបានរៀបចំពិធីប្រគល់ ទទួលរថយន្តសង្គ្រោះចំនួន២គ្រឿង ដែលជាអំណោយរបស់ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាមប្រើជាប្រយោជន៍ក្នុងការជួយសង្រ្គោះបញ្ជូនអ្នកជំងឺឲ្យបានទាន់ពេលវេលា ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងមានការចូលរួមជាអធិបតីពីសំណាក់លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និង លោក លោកស្រី អនុប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានផ្នែក នាយសាល មន្ត្រីរាជការមន្ទីរពេទ្យខេត្តកំពង់ចាមផងដែរ។
Credit÷ Sim Theara

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។