ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ទទួលអំណោយសម្ភារៈសិក្សា ពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ និងសម្ភារៈពេទ្យពីខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនដែលជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា

(កំពង់ចាម) :នាថ្ងៃទី២២ ខែធ្នូ  ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយជាសម្ភារៈសិក្សាមួយចំនួនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ និងសម្ភារៈពេទ្យពីខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនដែលជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា អំណោយដែលជាការផ្តល់ជូនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ មានដូចជាសៀវភៅសរសេរ ខ្មៅដៃ ប៊ិច សៀវភៅរឿងនិទាន ជ័រលុប ស្បែកជេីងខ្លុប គូល័រទៀន ហ្វឺតផាត់ពណ៌ កាតាប ម៉ាសក្រណាត់ និងបន្ទាត់។ក្នុងនោះដែរអាជ្ញាធរខេត្តក៏បានទទួលឈុតការពារពីខេត្តហៃណានចំនួន២ពាន់សម្រាប់ ។
បន្ទាប់ពីបានទទួលអំណោយទាំងន ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការប្រគល់សម្ភារៈសិក្សានិងឈុតការពារខាងលើជូនបន្តដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តនិងមន្ទីរសុខាភិបាលខេត្តដើម្បីយកទៅចាត់ចែងផ្តល់ជូនដល់អ្នកមានជីវភាពខ្វះខាតឲ្យបានឆាប់បំផុតផងដែរ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។