ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ «ជ្រកក្រោមម្លប់ ត្រូវនឹកដល់អ្នកដាំ បានផឹកទឹក ត្រូវនឹកដល់ប្រភព»

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ ហើយថ្ងៃនេះជាថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងជាឆ្នាំនៃខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា ដែលត្រូវរលឹកនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ បានបង្កើតស្ថាប័ននេះឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្នាព្រះហស្ថដ៏ច្រើនអនេករបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យ ជូនជាតិកម្ពុជាពីបារាំង និងកសាងសង្គមជាតិ។ នៅគ្រានោះលំបាកណាស់ក្នុងការទាមទារបានសន្តិភាពមកវិញ ប៉ុន្តែជាទីស្ញប់ស្ញែងបំផុតចំពោះព្រះបញ្ញាញាណ ទាមទារឯករាជ្យ ដោយមិនប្រើកម្លាំងប្រដាប់អាវុធ។ ហើយបើគ្មានព្រះរាជបូជនីយកិច្ចរបស់សម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។