ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់ក្រុមការងារយុវជនគណបក្សខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(ព្រៃវែង) :នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់ក្រុមការងារយុវជនគណបក្សខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងារយុវជនគណបក្សខេត្ត និងសកម្មជនបក្ស ដែលមកពីមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ៩២នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Online Zoom។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីផែនការ និងគោលការណ៍នៃការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលមាននៅក្នុងខេត្ត អោយមានភាពច្បាស់លាស់ ដែលតម្រូវឱ្យមានការចូលរួមពីថ្នាក់ដឹកនាំស្រុក-ក្រុងទាំងអស់ ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្សក្នុងការអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមធ្វើការផ្តាំផ្ញើរ ដល់សមាជិកគណបក្សខេត្តទាំងអស់ បន្តចូលរួមជាមួយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ចូលរួមអនុវត្តផែនការរួមរបស់គណបក្សក្នុងការសម្រេចឲ្យបានជោគជ័យសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។