ព័ត៌មានជាតិ

អាវរងាដែលជាអំណោយដ៍ថ្លៃថ្លា របស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបើកចែកដល់ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅវេលាម៉ោង៨.០០នាទីព្រឹកថ្ងៃច័ន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក-ស្នាក់កាសន្តិសុខ និងនាយទាហាន នាយទាហានរងទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ។
ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកមេបញ្ជាការ ក៏បានផ្សព្វ​ផ្សាយ​បន្ថែម​ទៀត ពីជំងឺកូវីដ​-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានមុឺងម៉ាត់ ដើម្បី​បង្ការ​ខ្លួនឯង និងក្រុម​គ្រួសារជៀស​ផុតពីជំងឺកាចសាហាវនេះ និងបានផ្សព្វផ្សាយផែនការណែនាំស្ដីពី ការបំផុស និងជំរុញចលនាប្រឡងប្រណាំងក្នុងអង្គភាពកងរាជអាវុធហត្ថ(ផែនប្រឡងប្រណាំងទី១)របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ចំនួនអាវុធហត្ថចូលរួមសរុប ១៥៣នាក់ អាវុធហត្ថនារី ០៩នាក់ នាយទាហាន ១៣៨នាក់ នាយទាហានរង ១៥នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។