ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ សារលោក ហ៊ុន ម៉ាណែត ទៅ លោក សម រង្ស៊ី ជា«សារក្មេងប្រដៅចាស់ពាល»

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានយកសំណេររបស់លោក ហ៊ុន ម៉ា ណែត ដែលបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងសញ្ញាប័ត្រ មកបង្ហោះទាំងស្រុងនៅលើទំព័រហ្វេសប៊ុករបស់សម្តេច។ ជាមួយសំណេរនេះ សម្តេចតេជោ បានផ្តាំទៅលោក សម រង្ស៊ី ថា «បើខឹងកុំលេង បើលេងកុំខឹង» និងបានចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត ថាជា
«សារក្មេងប្រដៅចាស់ពាល»។
តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរបែបនេះថា៖«ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ»។ សម្តេចតេជោ គ្រាន់តែសរសេរបន្ថែមប៉ុណ្ណេះ ហើយក៏បានបង្ហោះសារទាំង
ស្រុងរបស់លោក ហ៊ុន ម៉ាណែតតែម្តង។
សាររបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត គឺបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងអតីតមេបក្សប្រឆាំងរូបនេះចោទថា សញ្ញាប័ត្ររបស់លោកមិនមានតម្លៃពេញលេញ។ លោកហ៊ុន ម៉ាណែត បានបបួលលោកសម រង្ស៊ីថា បើការលើក
ឡើងរបស់លោកសម រង្ស៊ី ជាការពិត លោកនឹងលាឈប់ពីតំណែងជា
«បេក្ខភាពនាយករដ្ឋមន្រ្តី»។ ប៉ុន្តែ បើលោកសម រង្ស៊ី ចាញ់វិញ គឺត្រូវលាឈប់ពី«ឆាកនយោបាយ»។
ការចេញមកបបួលលោកសម រង្ស៊ី ភ្នាល់នេះ គឺបន្ទាប់ពីអ្នកនយោបាយអតីតបក្សប្រឆាំងចាស់វស្សារូបនេះកាលពី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងឡុងប៊ិច ធ្លាប់បាននិយាយមើល
ងាយថាសញ្ញាប័ត្ររបស់លោកហ៊ុន ម៉ាណែតពីសាលាបណ្ឌិតសភាយោធាអាមេរិក (West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដូច្នេះហើយ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្លួន ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក លោកហ៊ុន ម៉ាណែត បានទាមទាឲ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ក្នុងការការពារនូវពាក្យសម្តីក្នុងចេតនាមាក់ងាយរបស់គាត់តាមរយៈការភ្នាល់គ្នា។
ជាការឆ្លើយតបនៅពេលនោះ លោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេប៉ុន្តែបែរជាបង្វែរប្រធាបទ ហើយព្រមទាំងលើកឡើងថា «មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ»។ ប៉ុន្តែ លើកនេះ លោក ហ៊ុន ម៉ាណែត សង្ឃឹមថា លោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង ព្រោះកូនក្មេងម្នាក់នេះ លែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។