ព័ត៌មានជាតិ

ស.ស.យ.ក ខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២១ និងលេីកទិសដៅភារកិច្ចអនុវត្តបន្ត ឆ្នាំ២០២២!

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្ដាល និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត អញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២១ និងលេីកទិសដៅភារកិច្ចអនុវត្តន៍បន្ត ឆ្នាំ២០២២ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី បប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ប្រមាណជាង ៣០០ នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។