ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ធ្វើមន្ត្រីគឺជាអ្នកបម្រើប្រជាជនដ៏ស្មោះត្រង់ ដោយមិនត្រូវធ្វើខ្លួនជាចៅហ្វាយរបស់ប្រជាជននោះឡើយ!

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមជាមន្ត្រីរាជការ យើងមិនអាចធ្វើការក្នុងតួនាទីជាមន្ត្រីរហូតនោះទេ គឺយើងត្រូវបង្កើនសមត្ថភាពរបស់យើងឱ្យក្លាយទៅជាថ្នាក់ដឹកនាំនៅថ្ងៃអនាគត។ ធ្វើមន្ត្រីគឺជាអ្នកបម្រើប្រជាជនដ៏ស្មោះត្រង់ ដោយមិនត្រូវធ្វើខ្លួនជាចៅហ្វាយរបស់ប្រជាជននោះឡើយ។

អនុសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើង ខណៈដែលឯកឧត្តម អញ្ជើញជាគណៈអធិបតី ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល ២០២២ នៅសាលសន្និសីទសាលាខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់នៃឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, នាយក នាយករងសាលាខេត្ត, នាយក នាយករងទីចាត់ការ, និងមន្ត្រីរាជការសាលាខេត្តជាច្រើនរូបផងដែរ។ Chao Vong

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។