ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២២ របស់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ

(ព្រះវិហារ) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក ទទួលបន្ទុក ខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ធ្នូ ២០២១ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២២ របស់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ នៅទីស្នាក់ការស.ស.យ.ក ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានការចូលរួម ពីលោកប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រះវិហារ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណជាង ៧០ លានរៀន ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារផងដែរ។ Chao Vong

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។