ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមផ្ញើសារគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២២

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង សូមផ្ញើសារគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២២ដែលនិងឈានចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ និងទេវតាឆ្នាំថ្មី​ សូមប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រា​ បុត្រី​ និងចៅៗ​ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច​ និងសូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។