ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (zoom online)

(ព្រៃវែង) :ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (zoom online)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈ នៃអង្គប្រជុំ រួមមាន:
១). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២). ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីការ ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២១ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
៤). សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និង គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង
កុមារខេត្ត
– គណៈកម្មាធិការលទ្ធកម្មខេត្ត
៥). បញ្ហាផ្សេងៗ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។