ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជេីញចូលក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ ផឹង​ គឹង

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលា, កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធ អញ្ជេីញចូលក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ ផឹង​ គឹង ដែលបានទទួលមរណភាព វេលាម៉ោង ១២:៤៥នាទី រំលងអាទ្រាធ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយរោគាពាធ​ ស្ថិតនៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ ផឹង​ គឹង
គឺត្រូវជាបិតាក្មេករបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ គន់ គីម​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស។ Chao Vong

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។