ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន ការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ ដូចមានបញ្ជាក់ជូនខាងក្រោម៖

(ភ្នំពេញ) :ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ យោងតាមរបាយការណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ នៅថ្ងៃទី០៥ខែមករាឆ្នាំ២០២២នេះ បានឲ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ ដូចមានបញ្ជាក់ជូនខាងក្រោម៖

I. តម្លៃផលិតផលកសិកម្មសរុប
តម្លៃផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០
១. ផ្នែកដំណាំ ១០ ៥៦៧ ០០០ ០០០ ដុល្លារអាមេរិក
២. ផ្នែកផលិតកម្មសត្វ ៥ ១០០ ០០០ ០០០ ដុល្លារអាមេរិក
៣. ផ្នែកផលិតផលជលផល ១ ៧១២ ៨០០ ០០០ ដុល្លារអាមេរិក
៤. ផ្នែកព្រៃឈើ ៧៨ ៦៣៦ ៩៦៣ ដុល្លារអាមេរិក
៥. ផ្នែកកៅស៊ូ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក

II. តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប
តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០
១. ផ្នែកដំណាំ ៤ ៣២៣ ៧១៩ ៣០០ ដុល្លារអាមេរិក
២. ផ្នែកផលិតកម្មសត្វ ៤៥ ៧៩០ ៨១០ ដុល្លារអាមេរិក
៣. ផ្នែកផលិតផលជលផល ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក
៤. ផ្នែកព្រៃឈើ ៦០ ៤០១ ៩០៤ ដុល្លារអាមេរិក
៥. ផ្នែកកៅស៊ូ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។