ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុង និងផ្សព្វផ្សាយសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និង ពង្រឹងការអនុវត្តតួនាទីភារកិច្ចក្នុងនាមជាគណៈបញ្ជាការឯកភាពក្រុង និង ផ្សព្វផ្សាយសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធ និងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាព អាជ្ញាធរក្រុង និង មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៃរដ្ឋបាលក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។