ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យសំណង់អគារទីស្នាក់ការ គណបក្សឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលសម្រេចការសាងសង់រួចរាល់១០០%

(កំពង់ចាម) :នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងសហការី អញ្ជើញចុះពិនិត្យសំណង់អគារទីស្នាក់ការ គណបក្សឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលសម្រេចការសាងសង់រួចរាល់១០០%។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សមូលដ្ឋាន និងសមាជិក សមាជិកា ក្នុងធីជប់លៀងអបអរសាទរ ខួបអនុសាវរីយ៍លើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ដែលគណបក្សឃុំត្រពាំងព្រះ បានរៀបចំឡើងយ៉ាងឱឡារឹក។ ខណៈនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ជូននូវថវិកាមួយចំនួនរបស់គណបក្សខេត្ត ជូនដល់គណបក្សមូលដ្ឋានឃុំ-ភូមិ, កងកម្លាំងការពារពិធី ព្រមទាំងលោកតា លោកយាយ និងប្រជាពលរដ្ឋប្រមាណជាង១០០ នាក់ ផងដែរ។c.v

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។