ព័ត៌មានជាតិ

​ ឯកឧត្តម វេង សាខុន និងសហការី​ បានចុះសំណេះសំណាលជាមួយក្រុមការងារសហគមន៍តាសីសាមគ្គី​ នៅខេត្តបាត់ដំបង

កម្មវិធីទី២៖

ចូលដល់កម្មវិធីទី២​ នៅរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្រ្តី​ អមដំណេីរដោយឯកឧត្តម​ ងិន​ឆាយ​ និងសហការី​ បានចុះសំណេះសំណាលជាមួយក្រុមការងារសហគមន៍តាសីសាមគ្គី​ នៅខេត្តបាត់ដំបង។

កិច្ចសំណេះសំណាលបានឲ្យឃេីញថាសហគមន៍កសិកម្មមានការសាមគ្គីគ្នា​ និងមានការរីកចម្រេីនជាមួយគ្នាក្នុងកម្រិតមួយគួរឲ្យកត់សំគាល់។ ក្នុងរយៈពេល​ ១ឆ្នាំកន្លងមកនេះ​ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកេីនឡេីងចំនួនយ៉ាងតិច​ ១៨០​គ្រួសារ​ នៅតាមបណ្តាខេត្ត​ ព្រៃវែង​ កំពង់ចាម​ កំពង់ស្ពឺ​ ពោធិ៍សាត់​ ។ ល។

ចំនុចសំខាន់ៗដែលបានដកស្រង់រួមមាន៖
១.​ បរិមាណបន្លែបញ្ជូនលក់ពីរចង្កោមសហគមន៍នេះទៅផ្សារទំនេីប​បាន​ ៣០%​ នៅឡេីយ
២.​ កសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងមួយឆ្នាំកសិករអាចប្រមូលផលពីបួនទៅប្រាំពីរក្នុងមួយឆ្នាំ ទៅតាមប្រភេទបន្លែ។
៣.​ អនុវត្តការដាំដុះជាលក្ខណៈបណ្តាក់​ ដោយសហការគ្នាជាបណ្តុំកសិករ និងសហគមន៍​ ស្របទៅតាមតម្រូវការទីផ្សារ
៤.​ បន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លះគ្នា រួមមានស្ពៃក្តោប​ ស្ពៃក្រញាញ់​ ផ្កាខាត់ណាខៀវ​ ផ្កាខាត់ណាលឿង​ ប៉េងប៉ោះ​ ស្ពៃចង្កេីស​ ។ ល។
៥.​ ពូជប៉េងប៉ោះដែលមានសក្តានុពលជាងគេគឺ​ ពូជមហាផល​ និងអាគ្រីបៃតង
៦.​ ផ្ទះសំណាញ់ដែលមានសក្តានុពលសម្រាប់ដាំបន្លែ នៅក្នុងខេត្តនេះគឺមានទំហំ÷ កម្ពស់២​ ទៅ​ ២.៥​ ម៉ែត្រ​, ទទឹងប្រវែង ១០​ ម៉ែត្រ និងបណ្តោយ ២៧​ ម៉ែត្រ​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។