ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកជំទាវ រួមជាមួយសហការីអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារីប្រគល់ព្រះគ្រូចៅអធិការវត្តឥន្ទខីការាម ហៅវត្តថ្មគោលស្រុកកំសៀម

(កំពង់ចាម) ÷លើចំងាយផ្លូវដ៏វែងឆ្ងាយនៃដំណើរបេសកកម្មការងារចំបាច់ និងបន្ទាន់របស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានមកកាន់ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ក្នុងគោលបំណងចុះមកពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: រួចបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់។ ដោយឡែក ខេត្តសៀមរាប លោកបានអញ្ជើញជាអធិបតីក្នុងទិវាស្បៀងអាហារពិភពលោកលើកទី៤០ លើប្រធានបទស្តីពី “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” ។

សម្រាប់ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូន ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការី បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្ម គោល ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម និងជួបសំណេះសំណាលជាមួយព្រះ ចៅអធិការវត្ត ព្រះសង្ឃ ពុទ្ធិបរិស័ទមកពីទីជិត ឆ្ងាយ តាជី យាយជី អាជ្ញាធរមូលដ្ឋាន ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណ:បក្សចុះជួយឃុំរអាងប្រមាណ ៥០០នាក់។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទូទាំងស្រុកកំពង់សៀម ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ។ បន្ទាប់មក ឯកឧត្តមប្រធានបានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយបានលើកយកខ្លឹមសារ និងអត្ថន័យនៃពាក្យសន្តិភាពមកអត្ថាធិប្បាយជូនអង្គពិធីបានជ្រួតជ្រាប ដោយសង្កត់ធ្ងន់ទៅលើឧត្តមភាពនៃម្លប់សុខសន្តិភាពបានគ្របដណ្តប់លើផ្ទៃប្រទេស ហើយពិតណាស់ដោយសារម្លប់នេះធ្វើឲ្យប្រទេសជាតិមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែង ពេលនេះយើងគ្រប់ៗគ្នាដែលជាពុទ្ធសាសនិកជន បានមកជួបជុំគ្នាប្រកបដោយទឹក មុខ និងទឹកចិត្តស្រស់ស្រាយ បង្កប់ទៅដោយក្តីសង្ឃឹម ជឿជាក់ គាំទ្រ ឱ្យតម្លៃ និងថែរក្សាសុខសន្តិភាព ដែលរកបានមកដោយការប្តូរសាច់ ប្តូរឈាម និងអាយុជីវិត របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្តមប្រធានបានបន្តទៀតថា ប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលបានកសាងសមិទ្ធផលសំខាន់ៗជាច្រើនទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបាននិងកំពុងបន្តធ្វើការអភិវឌ្ឍប្រទេសជាបណ្តើរៗ ឆ្លើយតបទៅតាមសេចក្តីត្រូវការជាមូលដ្ឋានក្នុងការលើក កម្ពស់កម្រិតជីវភាព និងថែរក្សាកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសទប់ស្កាត់បាននូវការរាលឆ្លងនៃជំងីកូវីដ-១៩ និងចាត់វិធិការចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងសកម្ម និងទាន់ពេលវេលា។

ដោយឡែកកម្មវិធីនារព្រឹកនេះ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលព្រះចៅអធិការ ពុទ្ធិបរិស័ទ សប្បុរសជន ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំរអាងបានខិតខំកសាងដើម្បីទុកជាទីសក្ការក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយ ចិត្ត និងបរិចាកថវិកាផ្ទាល់កសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងឃុំរអាង និងសូមទទួលយកកុសល ផលបុណ្យតាមសទ្ធារៀងៗខ្លួន។ ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសន៍ ឯកឧត្តមប្រធាន និងសហការី បានចាប់មគ្គផល ៥ ០០០ដុល្លារប្រកេនចៅអធិការវត្ត ហើយសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗទទួលបានថវិកា ២០ ០០០រៀលផងដែរ។បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់កុដិថ្មី ស្រោចស្រពសុគន្ទវារីប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្មគោល និងសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ៥០០នាក់ រួចមកឯកឧត្តមប្រធានក្រុមការងារបានបន្តដំណើរមកពិនិត្យទីតាំងដែលនឹងត្រូវធ្វើការសាងសង់ជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរអាង ស្រុកកំពង់សៀម។

សូមអនុញ្ញាតជម្រាបជូនថា ស្នាក់ការគណបក្សថ្មីនេះ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយសង្ឃឹមថារួចរាល់ហើយ នឹងអាចដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាពាក់ កណ្តាលឆ្នាំ២០២១ ដែលមានទំហំបណ្តោយ ២៤ម៉ែត្រ និងទទឹង៨ម៉ែត្រ ព្រមទាំងមានការសាងសង់ទីចំណតយានយន្ត និងលម្អរដោយសួនច្បារ និងដាំដើមឈើព័ទ្ធជុំវិញបរិវេណលើផ្ទៃ ដី ៧ ០០០ ម៉ែត្រក្រឡា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។