ព័ត៌មានជាតិ

​ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានបន្តចុះជួបសំណេះសំណាលជាមួយបណ្តុំកសិករសំរោងស្នោមានជ័យ ស្ថិតនៅក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

កម្មវិធីទី៣៖

ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្រ្តី​ អមដំណេីរដោយឯកឧត្តម​ ងិន​ឆាយ​ និងសហការី​ បានបន្តចុះជួបសំណេះសំណាលជាមួយបណ្តុំកសិករសំរោងស្នោមានជ័យ ស្ថិតនៅក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងការជួបសំណេះសំណាលជាមួយលោកប្រធានបណ្តុំ បានបញ្ជាក់ឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ កសិករជាសមាជិកចំនួន៥០ គ្រួសារ និងមានផ្ទៃដីដាំដុះចំនួនប្រមាណ ១០ ហិកតា ដែលកំពុងធ្វើការដាំដុះផ្កាខាត់ណា ស្ពៅក្តោប ត្រសក់ និងសាឡាត់​ ភាគច្រើន ដែលផ្ទៃដីដាំដុះភាគច្រើន បានមកពីកែប្រែដីធ្វើស្រែ ដែលក្នុងមួយគ្រួសារមានផ្ទៃដីប្រមាណពី ២០០០ ទៅ ៥០០០ ការ៉េ។

លោកប្រធានបណ្តុំបានបញ្ជាក់ឲ្យដឹងទៀតថា ដោយទទួលបានបណ្តុះបណ្តាលពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ នៅក្នុងឆ្នាំ២០២០ តាមរយៈគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កន្លងមក បណ្តុំកសិកម្មនេះបានធ្វើការដាំដុះបន្លែ ដោយកាត់បន្ថយការប្រេីប្រាស់ថ្នាំពុលកសិកម្ម និងជីគីមី​ ដោយងាកមកអនុវត្តតាមគោលការណ័កសិកម្មល្អ GAP ហើយទទួលបានការគាំទ្រពីទីផ្សារ ជាមួយនឹងតម្លៃល្អប្រសើរ ដែលសមាជិកបណ្តុំ ភាគច្រើនទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណជា ១០ លានរៀល ក្នុងមួយឆ្នាំ ក្រោយពីកាត់ការចំណាយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។