ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន

(កំពង់ចាម) :នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន។ ពិធីនេះប្រារព្ធឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត, តំណាងព្រះរាជាអាជ្ញា អមសាលាដំបូង, អភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, កងកម្លាំងទាំងបី, នាយក នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋានក្រុងកំពង់ចាម, សប្បុរសជន និងលោកគ្រូ អ្នក សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ ដោយបានចូលរួមអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។