ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានស្នើឲ្យសមត្ថកិច្ចនគរបាល ត្រូវលុបបំបាត់ឲ្យអស់នូវប៉ុស្ដិ៍ជជុះ កុងត្រូលជុះអនាធិបតេយ្យគ្រប់ប្រភេទ

(កំពង់ចាម) :នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តម ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត, ឯកឧត្តម តំណាងប្រធានសាលាដំបូង, មេបញ្ជាការកងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ការពារគោលដៅ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ១១៧ នាក់។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើឲ្យសមត្ថកិច្ចនគរបាល ត្រូវលុបបំបាត់ឲ្យអស់នូវប៉ុស្ដិ៍ជជុះ កុងត្រូលជុះអនាធិបតេយ្យគ្រប់ប្រភេទ។

ឯកឧត្តម អភិបាលខេត្តថ្លែងបន្តថា កន្លងមកមានមនុស្សមកបង្ក្រាបបទល្មើសមួយចំនួននៅក្នុងមូលដ្ឋាន ដោយគេមិនបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននោះឡើយ ដោយគេសំអាងលើលិខិតPពីក្រសួង។ ដូច្នេះបើមកត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីពិនិត្យមើលឯកសារPមួយចំនួន។

ឯកឧត្ដម អ៊ុន ចាន់ដា ថ្លែងសង្កត់ធ្ងន់ៗថា ថា អ្នកមកបង្ក្រាបនោះដូចមកបំផ្លាញសន្លឹកឆ្នោតអីចឹង យើងខិតខំកសាងសន្លឹកឆ្នោតបាន២ទៅ៣សន្លឹក ពួកគេមកម្ដងបំផ្លាញ១០០សន្លឹក។

លោកក៏បានស្នើឲ្យអាជ្ញាធរសមត្ថកិច្ចតាមព្រំប្រទល់តាមខេត្តជាពិសេសជាប់ខេត្តកណ្ដាល ព្រោះកន្លងមកក៏មានរថយន្តមួយចំនួនចតចាំដេញរថយន្តយកលុយពីពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំង និងមន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងនូវវិធានការការពារទប់ស្កាត់ការឆ្លងរាលដាលពីវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងតែមានវត្តមាននៅក្នុងសហគមន៍កម្ពុជាយើងគួរឱ្យព្រួយបារម្ភ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។