ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម រៀបពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត និងសហការី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនស្រុក ចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចំការលើ ។ ពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ទូទាំងស្រុកចំការលើ យុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុក ឃុំ ,មន្ត្រីគណបក្សខេត្តចុះជួយស្រុក-ឃុំ រួមនឹងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។

គួរបញ្ជាក់ថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលប្រារព្វពិធីក្រុងពាលី បើកការដ្ឋានកសាងនាពេលនេះគឺមាន ចំនួន ០២ អគារ -អគារទី១ ជាសាលប្រជុំ មានកំពស់១ជាន់ ទំហំ ២១,៥ម×៣៦ម
-អគារទី២ មានកំពស់៣ជាន់ ទំហំ១២,៥ម×២៧ម ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។